ចូលរួមពិធីមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន
រាជធានីភ្នំពេញ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃពុធ ១០រោច និងថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឱវា ចូលរួមពិធីមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ នាឱកាសនោះ ឯកឧត្តមប្រតិភូ បានធ្វើបទអន្តរាគមជូនអង្គពិធីអំពីលទ្ធផលការងារ ឆ្នាំ២០២២ និងផែនការអនាគត របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖