ដំណើរទស្សនកិច្ចរបស់ លោក ICHIGUCHI Tomohide និងក្រុមការងារ មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១១ ព្រឹក ថ្ងៃអង្គារ ៥ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ លោក ICHIGUCHI Tomohide អគ្គនាយក នៃនាយកដ្ឋានវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ នៃទីស្នាក់ការកណ្តាល នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រុមការងារ ក្នុងគោលបំណងផ្លាស់ប្តូរយោបល់ទៅលើ ការអភិវឌ្ឍវិស័យឡូជីស្ទីក និងកំពង់ផែរបស់កម្ពុជា ក៏ដូចជា ពិភាក្សាអំពី វឌ្ឍនភាព និងទិសដៅនាពេលអនាគត នៃការអភិវឌ្ឍកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធ នៅ កសស























ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖




















