ប្រវត្តិកំពង់ផែ

ប្រវត្តិកំពង់ផែ

កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (​កសស​) ត្រូវបាន​សាងសង់​លើកដំបូង​នៅ​ឆ្នាំ ១៩៥៦ ហើយ​ចាប់ផ្ដើម​បន្ត​ប្រតិបត្តិការ​អាជីវកម្ម​ជា​ថ្មី​ឡើងវិញ​ក្រោយ​ឆ្នាំ ១៩៧៩ ដោយ​ប្រតិបត្តិការ​នៅពេលនោះ ផ្ដើមចេញ​ពី​ទ្រង់ទ្រាយ​តូច​តាមរយៈ​ការប្រើប្រាស់​កម្លាំង​កម្មក​រ ធនធានមនុស្ស​ផ្ទាល់ សម្ភារ​បរិក្ខារ និង​មធ្យោបាយ​គ្រឿងចក្រ​ធម្មតា ដើម្បី​ធ្វើ​ការលើកដាក់​ទំនិញកុងតឺន័រ និង​បម្រើឲ្យ​ការដឹកជញ្ជូន​របស់ខ្លួ​ន ។ ចាប់តាំងពី​ពេលនោះ​មក ដោយ​មាន​ការសិក្សា និង​ការធ្វើឲ្យ​ប្រសើរឡើង​ជា​បន្តបន្ទាប់ ព្រម​ទាំង​ជំនួយ​បច្ចេកទេស​ពី​បណ្ដា​ភ្នាក់ងារ​អភិវឌ្ឍន៍ និង​ប្រទេស​ជា​បងប្អូន​ជាច្រើន​ផ្សេងទៀត កំពង់ផែ​បាន​រីកចម្រើន និង​បោះជំហាន​ទៅមុខ​ឥតឈប់ឈរ ។​

​ដើម្បី​ដើរ​ឲ្យទាន់​បរិមាណ​ទំនិញ ដែល​បន្ត​កើនឡើង​ពី​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០ កំពង់ផែ​បានប្រែក្លាយ​មធ្យោបាយ​ដឹកជញ្ជូន​ពី​ទំនិញ​វេច​ខ្ចប់ ទៅ​ជា​ទំនិញកុងតឺន័រ​វិញ ។ ដើម្បី​ធ្វើឲ្យ​មាន​លក្ខណៈ​ងាយស្រួល និង​មាន​ប្រសិទ្ធភាព​បន្ថែមទៀត តម្រូវការ​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​មួយ ត្រូវ​បាន​សម្រេច​ឡើង​នៅ​ពេល​នេះ ហើយ​ដោយ​មាន​ជំនួយការ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ចំណត​ផែ​កុងតឺន័រនោះ ត្រូវបាន​សាងសង់​ឡើង និងត្រូវបានដាក់ឱ្យប្រតិបត្តិការ នៅឆ្នាំ២០០៧។

ក្នុងខណៈពេលដែលប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ កសស ក៏បានអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ។ រដ្ឋាភិបាលជប៉ុនក៏បានបន្តគាំទ្រផ្នែកហិរញ្ញវត្ថុ ចំពោះការអភិវឌ្ឍរបស់ កសស។ ជាលទ្ធផល កសស បានសាងសង់ តំបន់សេដ្ឋកិច្ចពិសេស ក្នុងឆ្នាំ ២០០៩ និងដាក់ឱ្យប្រើប្រាស់សម្រាប់ប្រតិបត្តិការ នៅឆ្នាំ ២០១២។ តំបន់សេដ្ឋកិច្ចពិសេសនេះ មានផ្ទៃដីទំហំ ៦៣,២ ហិកតា មានទីតាំងជាប់នឹងចំណតផែកុងតឺន័រ។ ជាកិច្ចបន្ទាប់ទៀត កសស បានសាងសង់ ចំណតផែពហុបំណង ក្នុងឆ្នាំ ២០១៥ និងដាក់ឱ្យប្រើប្រាស់ នៅឆ្នាំ ២០១៨។ ចំណតផែពហុបំណងនេះ មានមុខងារចំនួន ០២ មានដូចជា ចំណតផែទំនិញរាយ និងទំនិញចាក់ធារ។ បន្ទាប់មកទៀត កសស ក៏បានធ្វើការកែសម្រួលចំណតផែទំនិញទូទៅ ទៅជាចំណតផែកុងតឺន័រ ប្រវែង ២៥៣ ម៉ែត្រ ក្នុងឆ្នាំ ២០២៣ និងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៤។

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨
Trusted network

ដៃគូអាជីវកម្មរបស់ កសស

We work with trusted local and international partners to strengthen port services, logistics, trade, and regional connectivity.

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក