១ - ការគ្រប់គ្រងនាវាចរ
កសស បានបំពាក់ប្រព័ន្ធគ្រប់គ្រងចរាចរណ៍នាវា Vessel Traffic Management System (VTMS) និងពោងសញ្ញាព្រមទាំងថែទាំឃ្លងនាវា ដើម្បីថែរក្សាសុវត្ថិភាពនិងគ្រប់គ្រងចលនានាវាឲ្យបានល្អប្រសើរ ។
២ - ព័ត៌មានសម្រាប់នាំនាវាចូលចត
ព័ត៌មានបន្ថែមអំពីកិច្ចការនាវាចរ សូមមេត្តាទាក់ទងអស័យដ្ឋានដូចខាងក្រោម៖
- ទូរស័ព្ទ៖ (៨៥៥ )៣៤ ៩៣៣ ៩៣១ / ១០ ៩៣៣ ៩៣១
- ទូរស័ព្ទ៖ (៨៥៥ )៣៤ ៩៣៣ ៩៣១
- អ៊ីម៉ែល៖ vtms@pas.gov.kh
- Website៖ www.pas.gov.kh
- ឬតាមវិទ្យុទាក់ទង VHF Channel Nº16 (156.800 MHZ)
- ម៉ោងការងារ ២៤ម៉ោង
- Call sign (Sihanoukville Port Control)
លក្ខណ:អាកាសធាតុ
ខ្យល់មូសុងពីទិសនិរតី (SW monsoon) ចាប់ផ្តើមធ្លាក់ពីខែមិថុនាដល់ ខែតុលា ហើយខ្យល់ម៉ូសុងពីទិសឦសាន (NE monsoon) ចាប់ផ្តើមធ្លាក់ពីខែ វិច្ឆិកាដល់ខែកុម្ភ: ។
កម្ពស់ទឹកមានគម្លាតគ្នា ១,២០ម ជាមធ្យមរវាងទឹកជោរនិងទឹកនាច។
ជម្រៅនាវាអាចចូលចតបាន
- ចំណតផែចាស់៖ -៨,៥០ម (ទេសចរណ៍)
- ចំណតផែចាស់៖ -៧ម (ទំនិញទូទៅ)
- ចំណតផែថ្មី៖ -៩,៥០ម
- ចំណតស្ថានីយកុងតឺន័រ៖ -១០,៥០ម
- ចំណតផែប្រេង៖ -៩,២០ម ( ផែសូគីម៉ិច )
- ចំណតផែប្រេង៖ -១១,០០ម និង -១១,៥០ម រង់ចាំទឹកជោរ ( ផែតេលា )
- ចំណតផែថ្ម៖ -៤,២០ម (ផែប្រេង)
- ចំណតផែពហុបំណង៖ -១២,៥០ម (ផែទំនិញទូទៅ និងទំនិញចាក់ធារ)
- ចំណតផែពហុបំណង៖ -៦,៥០ម (ផែមូលដ្ឋានភស្តុភារផ្គត់ផ្គង់ការរុករកប្រេង)
តំបន់បោះយុថ្កា
ក - តំបន់បោះយុថ្កាទក្សិណស្ថិតក្នុងចំណុច៖ 10º36’0N103º28’5E
ខ - តំបន់បោះយុថ្កាឧត្តរស្ថិតក្នុងចំណុច៖ 10º39’5N103º29’0E
គ - តំបន់បោះយុថ្កាសំរាប់នាវាដឹកប្រេងស្ថិតក្នុងចំណុច៖ 10º39’5N103º25’7E
កំណត់សំគាល់
សមត្ថភាពចំណតផែសំរាប់នាវាដឹកប្រេងមានចំណុះដូចខាងក្រោម៖
- DWT ក្រោម២៨,០០០តោន
- LOA តិចជាង១៨០ម
៣ - ក្រុមហ៊ុននាវាដែលបានចុះកិច្ចសន្យាជាមួយកសស
មានក្រុមហ៊ុននាវាចរចំនួន១៧បានចុះកិច្ចសន្យាជាមួយ កសស ដើម្បីប្រើប្រាស់ចំណតផែជាប្រចាំ សម្រាប់ការផ្ទេរផ្ទុកកុងតឺន័រ ក្រុមហ៊ុនទាំងនោះមាន៖ MAERSK, SITC, RCL, SAMUDERA, WAN HAI, CMA-CGM, COSCO, MSC, EVERGREEN, YANG MING, NYS, TCLC, HAPAG LLOYD, HMM, NBOS, GOLD STAR LINE, X-PRESS FEEDERS
៤ - មធ្យោបាយសម្រាប់នាំនាវាចូល - ចេញ រួមមាន៖
- នាវាសណ្តោង កម្លាំង ១៦០០សេះ x ២ ចំនួន ១ គ្រឿង
- នាវាសណ្តោង កម្លាំង ៩៥០សេះ x ២ ចំនួន ១ គ្រឿង
- នាវាសណ្តោង កម្លាំង ៨០០សេះ x ២ ចំនួន ២ គ្រឿង
- នាវាសណ្តោង កម្លាំង ៨០០សេះ ចំនួន ២ គ្រឿង
- នាវាកណ្ណធារ កម្លាំង ៣៩០សេះ ចំនួន ១ គ្រឿង
- កាណូតចងពួរ កម្លាំង ១៧៥សេះ ចំនួន ១ គ្រឿង
- នាវាល្បាត កម្លាំង ២១០សេះ x ២ ចំនួន ១ គ្រឿង
៥ - សម្បទាសម្រាប់នាវាចូលចត រួមមាន៖
- ស្ថានីយកុងតឺន័រ (ប្រវែង៣៥០ម ជម្រៅទឹក-៩,៥០ម) និង (ប្រវែង៤០០ម ជម្រៅទឹក-១០,៥០ម)
- ផែចាស់ (ទំនិញទូទៅ) ប្រវែង ២៩០ម ជម្រៅទឹក -៧,០០ម
- ផែចាស់ (ទេសចរណ៍) ប្រវែង ២៩០ម ជម្រៅទឹក -៨,៥០ម
- ផែប្រេងសូគីម៉ិច ប្រវែង ២០០ម ជម្រៅទឹក -៩,២០ម
- ផែប្រេងតេលា ប្រវែង ៤០០ម ជម្រៅទឹក -១១,០០ម និង -១១,៥០ម រង់ចាំទឹកជោរ
- ផែប្រេងថ្ម ប្រវែង ៥៣ម ជម្រៅទឹក -៤,២០ម
- ផែពហុបំណង ប្រវែង ៣៣០ម ជម្រៅទឹក -១២,៥០ម (ទំនិញទូទៅ និងទំនិញចាក់ធារ)
- ផែពហុបំណង ប្រវែង ២០០ម ជម្រៅទឹក -៦,៥០ម (មូលដ្ឋានភស្តុភារផ្គត់ផ្គង់ការរុករកប្រេង)






















