កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានលក្ខណៈ អំណោយផលយ៉ាងប្រសើរពីធម្មជាតិដោយមានកោះជាច្រើននៅជុំវិញ ជារនាំងការពារខ្យល់យ៉ាងប្រសើរ ក្នុងការការពារសុវត្ថិភាពចូលចតរបស់នាវានៅក្នុងចំណតកំពង់ផែ។ លើសពីនេះកំពង់ផែបានសាងសង់ទំនប់ទឹកសមុទ្របន្ថែម ដើម្បីការពារខ្យល់ដែលមានកំលាំងខ្លាំងបោកបក់មកលើចំណតផែកុងតឺន័រ ដែលធ្វើឲ្យសុវត្ថិភាពចូលចតរបស់នាវាមកកាន់កំពង់ផែកាន់តែមានលក្ខណៈ ប្រសើរឡើងថែមទៀត។
កសស មានសមត្ថភាពអាចអោយនាវាចូលចតទាំងក្នុងរដូវក្តៅ និងរដូវភ្លៀង។
កសស មាន នាវាសណ្តោងចំនួន ០៦គ្រឿង ដែលមានកំលាំងម៉ាស៊ីន ៩ ៩០០សេះ ដើម្បីជាជំនួយក្នុងការចូលចតរបស់នាវា។ ក្រៅពីសម្បទាខាងលើ កំពង់ផែនៅមានកាណូតចងពួរ ០១ គ្រឿង នាវាកណ្ណធារ ០១ គ្រឿង និងនាវាល្បាត ០១ គ្រឿង និងកណ្ណធារដែលមានបទពិសោធន៍ជាច្រើននាក់ទៀត ដើម្បីបំរើសេវាកម្មបំពេញចិត្តអតិថិជន ព្រមទាំងរក្សានូវសុវត្ថិភាពចូលចតរបស់នាវាផងដែរ។
កសស មាន ចំណតផែដែលមានប្រវែងសរុប (២៩០+២៩០+៣៥០+៤០០+៣៣០+២០០)ម៉ែត្រ ដែលត្រូវបានបែងចែកជា ៩ចំណត ក្នុងនោះចំណតលេខ១ និងលេខ៣ ស្ថិតនៅភាគខាងលិច, និងចំណតលេខ២ និងលេខ៤ ស្ថិតនៅភាគខាងកើត។ ចំណែកឯចំណតលេខ៥, លេខ៦, លេខ៧, លេខ៨, លេខ៩, លេខ១០, លេខ១១, លេខ១២ គឺស្ថិតនៅផ្នែកខាងក្នុងនៃចំណតកំពង់ផែ។ ចំណតនីមួយៗអាចឲ្យនាវាដែលមានប្រវែងសរុប ១៥០ម៉ែត្រ ចូលចត, លើកលែងតែចំណតលេខ២ ,លេខ៤, លេខ៥, លេខ១១ និងលេខ១២ ដែលអាចអោយនាវាដែលមានប្រវែងត្រឹមតែ ១០០ម ចូលចតតែប៉ុណ្ណោះ។
១. ចំណតផែចាស់ (២៩០ម x ២៨ម)

.jpg)
ចំណតលេខ១ និងលេខ៣ ជំរៅទឹក៖ -៩ម ដល់ -១៣ម សម្រាប់នាវាដែលមានជំរៅ -៨.៥ម ចូលចត។
ចំណតលេខ២ និងលេខ៤ ជំរៅទឹក៖ -៦.៥ម ដល់ -៨ម សម្រាប់នាវាដែលមានជំរៅក្រោម -៧ម ចូលចត។
២. ចំណតផែថ្មី (៣៥០ម)


ចំណតលេខ៥ (ផ្នែកខាងលិច) ប្រវែង ៩៧ម ជំរៅទឹក៖ -១០,៥០ម សម្រាប់នាវាដែលមានជំរៅក្រោម -៩.៥ម ចូលចត។
ចំណតលេខ៦ (ផ្នែកខាងកើត) ប្រវែង ២៥៣ម ជំរៅទឹក៖ -១០,៥០ម សម្រាប់នាវាដែលមានជំរៅក្រោម -៩.៥០ម ចូលចត។
៣. ចំណតផែកុងតឺន័រ (៤០០ម)



ចំណត លេខ៧ និង លេខ៨ ជំរៅទឹក៖ -១១.៥០ម សម្រាប់នាវាដែលមានជំរៅក្រោម -១០.៥០ម ចូលចត។
៤. ស្ថានីយផែពហុបំណង (៣៣០ម) និង (២២០ម)



ចំណត លេខ៩ និង លេខ១០ ប្រវែង ៣៣០ម ជំរៅទឹក៖ -១៣,៥០ម សម្រាប់ នាវា ដែល មាន ជំរៅ -១២.៥០ម ចូល ចត ។
ចំណត លេខ១១ និង លេខ១២ ប្រវែង ២០០ម ជំរៅទឹក៖ -៧,៥០ម សម្រាប់នាវាដែលមានជំរៅ -៦,៥០ម ចូលចត ។
៥. ផែប្រេង
ចំណត (៥៣ x ៥)ម សំម្រាប់នាវាប្រេងដែលមានជំរៅ -៤.២ម ហើយមានប្រវែងសរុបក្រោម ៨០ម។ ឧបករណ៍ទាក់ពួរកែឆ្នៃ (CMB) ត្រូវបានរៀបចំសម្រាប់នាវាប្រេងដែលមានជំរៅក្រោម ៦ម និងប្រវែងក្រោម ១១០ម ធ្វើការចូលចត។
ផែ សូគីមិច អាចឲ្យនាវាដែលមានជំរៅក្រោម -៩.២ម ចូលចតបាន គឺស្ថិតនៅរយៈទទឹងលេខ 10o43’00N និងរយៈបណ្តោយលេខ 103o31’800E។
ផែ តេលា អាចឲ្យនាវាដែលមាន៖
១. នាវាដែលផ្ទុកជម្រៅ ១១ម (Draft 11m) អាចចូល-ចេញចំណតផែប្រេងតេលាដោយគ្មានកំណត់ពេលវេលាទឹកជោរ នាចឡើយ
២. នាវាអាចផ្ទុកជម្រៅដល់ ១១.៥ ម (Draft 11.5m) ចាំបាច់ត្រូវតែពិភាក្សារវាងមេបញ្ជាការនាវា (Captain) និងកណ្ណធារ (Pilot) រកពេលវេលាទឹកជោរ និងរបៀបនៃការចូលចត ដើម្បីសុវត្ថិភាព
ចូលចតបាន គឺស្ថិតនៅរយៈទទឹងលេខ 10o42,8’N និងរយៈបណ្តោយលេខ 103o32’0E។
ផែ អិលអេចអ អាចឲ្យនាវាដែលមានជំរៅក្រោម -៥.៥ម ចូលចតបាន គឺស្ថិតនៅរយៈទទឹងលេខ 10o45,0’N និងរយៈបណ្តោយលេខ 103o36,6’E។
ផែប្រេង PEACE ស្ថិតនៅរយៈទទឹងលេខ 10o29’500N និងរយៈបណ្តោយលេខ 103o36’620E ដែលរក្សាទុកសម្រាប់នាវារបស់ក្រុមហ៊ុន PEACE តែមួយប៉ុណ្ណោះ។




















