កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ស្ថានភាពអាជីវកម្ម សេវាកម្ម សមត្ថភាព បញ្ហាប្រឈម និងការចូលរួមរបស់ភាគីពាក់ព័ន្ធរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃព្រហស្បតិ៍ ៨ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំធំ កសស កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីស្ថានភាពអាជីវកម្ម សេវាកម្ម សមត្ថភាព បញ្ហាប្រឈម និង ...

កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ស្ថានភាពអាជីវកម្ម សេវាកម្ម សមត្ថភាព បញ្ហាប្រឈម និងការចូលរួមរបស់ភាគីពាក់ព័ន្ធរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កក្កដា ០៣, 2025

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃព្រហស្បតិ៍ ៨ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំធំ កសស កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីស្ថានភាពអាជីវកម្ម សេវាកម្ម សមត្ថភាព បញ្ហាប្រឈម និងការចូលរួមរបស់អតិថិជនអ្នកប្រើប្រាស់ផែ និងភាគីពាក់ព័ន្ធ កសស ក្រោមអធិបតីភាព ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង បញ្ចៀសការកកស្ទះកុងតឺន័រក្នុងទីលាន ដែលអាចនាំឱ្យធ្លាក់ចុះប្រសិទ្ធភាពប្រតិបត្តិការ និងចូលរួមដោះស្រាយបញ្ហានានាដែលបានកើតមាន និងអាចកើតមានឡើងជាមួយអតិថិជនអ្នកប្រើប្រាស់ផែ និងភាគីពាក់ព័ន្ធ កសស ដែលមានការចូលរួមពី តំណាង សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ តំណាង នគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ តំណាង ក្រុមហ៊ុននាវាដឹកជញ្ជូនកុងតឺន័រ តំណាង ក្រុមហ៊ុនរថយន្តដឹកជញ្ជូន ភ្នាក់ងារជើងសារគយ និងក្រុមការងារ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ កិច្ចប្រជុំពិគ្រោះយោបល់បានវាយតម្លៃអំពី ស្ថានភាពអាជីវកម្ម សេវាកម្ម សមត្ថភាព បញ្ហាប្រឈម និងការចូលរួមរបស់ភាគីពាក់ព័ន្ធរបស់ កសស

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨
Trusted network

ដៃគូអាជីវកម្មរបស់ កសស

We work with trusted local and international partners to strengthen port services, logistics, trade, and regional connectivity.

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក