វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពផ្នែកគំនូសប្លង់គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី-ជំហានទី២ និងទី៣ នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃអង្គារ ៤ រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំធំ កសស លោក ទី សាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេស តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអញ្ជើញជាអធិបតីភាព ក្នុងការបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពផ្នែកគំនូសប្លង់គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី-ជំហានទី២ និងទី៣ នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានចូលរួមដោយ តំណាង ក្រុមហ៊ុនទីប្រឹក្សាគម្រោង Nippon Koei & Oriental Consultant Global JV និងថ្នាក់ដឹកនាំ កសស រួមទាំង ក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធរបស់ កសស




















ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖




















