របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២
ក្នុងត្រីមាសទី៣ឆ្នំា២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន៨៥.១១៧.៣៦៤.០០០រៀល ថយចុះជាងក្នុងត្រីមាសទី៣ ឆ្នំា២០២១ ចំនួន ២.៤០៦.២១៧.០០០រៀល ស្មើនឹង២,៧៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ២០.២៣៥.៣៨៧.០០០រៀល កើនឡើងចំនួន១.៩១៥.៧៦៥.០០០រៀល ស្មើនឹង ១០,៤៦%។ សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២៦៦.៧៣០.៧០៧.០០០ រៀល កើនឡើងចំនួន១២.០៥៨.៤៥៩.០០០ រៀល ស្មើនឹង ៤,៧៣% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១១០.០១៩.១៣៦.០០០រៀល កើនឡើងចំនួន ៤០.៨១៨.៣៣៩.០០០ រៀល ស្មើនឹង ៥៨,៩៩% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១។ នាថ្ងៃទី៣០ ខែ កញ្ញាឆ្នាំ២០២២នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៤២៥.៣៨៧.៤០២.០០០រៀល ថយចុះចំនួន ១.៧៦២.២៦៨.០០០រៀល ស្មើនឹង ០,១២% និងមូលធនសរុប មានចំនួន ៨៧៧.៨០៦.០២៧.០០០រៀល កើនឡើងចំនួន ៩៣.៩១១.៨៦៨.០០០រៀល ស្មើនឹង ១១,៩៨%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២ មានដូចខាងក្រោម៖
| ១. | អនុបាតចរន្ត | ២,៥២ ដង |
| ២. | អនុបាតចរន្តលឿន | ២,១៨ ដង |
| ៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ១,៤២ % |
| ៤. | អនុបាតចំណេញធៀបនឹងមូលធន | ២,៣១ % |
| ៥. | អនុបាតគំលាតចំណេញដុល | ១៥,៦០ % |
| ៦. | អនុបាតគំលាតចំណេញភាព | ២៣,៧៧ % |
| ៧. | អនុបាតលទ្ធភាពសងការប្រាក់ | ១១,១៥ ដង |
| ៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ២៣៥,០៩២ រៀល |
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នំា ២០២២ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖