របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២២
ក្នុងត្រីមាសទី២ឆ្នំា២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន៩១.២៣០.២៨៩.០០០រៀល កើនជាងក្នុងត្រីមាសទី២ ឆ្នំា២០២១ ចំនួន ៥.៣៧២.៧៣៥.០០០រៀល ស្មើនឹង៦,២៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទ ចំនួន ៤៤.៨៨៣.០៥៥.០០០រៀល កើនឡើងចំនួន៣០.៨០៧.០៨៨.០០០រៀល ស្មើនឹង ២១៨,៨៦%។ សម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១៨១.៦១៣.៣៤៣.០០០ រៀល កើនឡើងចំនួន ១៤.៤៦៤.៦៧៦.០០០ រៀល ស្មើនឹង ៨,៦៥% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៧៧.៩២៤.៩០៩.០០០រៀល កើនឡើងចំនួន ២៧.០៤៣.៧៣៥.០០០ រៀល ស្មើនឹង ៥៣,១៥% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះដែរទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៤៣៧.១៩០.២៧៦.០០០រៀលកើន ឡើងចំនួន ១០.០៤០.៦០៦.០០០រៀល ស្មើនឹង ០,៧០% និងមូលធនសរុប មានចំនួន ៨៥៧.៥៧០.៦៤០.០០០រៀល កើនឡើងចំនួន ៧៣.៦៧៦.៤៨១.០០០រៀល ស្មើនឹង ៩,៤០%។
សូចនករសំខាន់ៗសម្រាប់ប្រចាំឆ្នាំ២០២១ មានដូចខាងក្រោម៖
| ១. | អនុបាតចរន្ត | ២,២៥ ដង |
| ២. | អនុបាតចរន្តលឿន | ១,៩៤ ដង |
| ៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ៣,១២ % |
| ៤. | អនុបាតចំណេញធៀបនឹងមូលធន | ៥,២៣ % |
| ៥. | អនុបាតគំលាតចំណេញដុល | ១៧,៧១ % |
| ៦. | អនុបាតគំលាតចំណេញភាព | ៤៩,២០ % |
| ៧. | អនុបាតលទ្ធភាពសងការប្រាក់ | ៦,៥៦ ដង |
| ៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៥២៣,២៨ រៀល |
សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នំា ២០២២ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖