របាយការណ៍ប្រចាំ ត្រីមាសទី១ ឆ្នាំ ២០២១
ក្នុងត្រីមាសទី១ឆ្នំា២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៨១.២៩១.១១៣.០០០ រៀល កើនឡើងជាងត្រីមាសទី១ ឆ្នំា២០២០ ចំនួន ៧១.៧០៧.៧៨១.០០០ រៀល ស្មើនឹង ១៣,៣៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន៣៦.៨០៥.២០៦.០០០រៀល កើនឡើងជាងត្រីមាសទី១ឆ្នំា២០២០ ចំនួន៣៥.៩៨៤.៨១១.០០០រៀល ស្មើនឹង៤៣៨៦,២៧%។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៧៨.៧៧២.០២៩.០០០រៀល ថយចុះចំនួន ១១.០៧០.៦៧២.០០០រៀល ស្មើនឹង ០,៧៩% និងមូលធនសរុប មានចំនួន ៧៣៩.១៦៦.៦២៤.០០០រៀល កើនឡើងចំនួន ៣៦.៨០៥.២០៦.០០០រៀល ស្មើនឹង ៥,២៤%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២១ មានដូចខាងក្រោម៖
| ១. | អនុបាតចរន្ត | ២,៥៨ ដង |
| ២. | អនុបាតចរន្តលឿន | ២,២៥ ដង |
| ៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ២,៦៧ % |
| ៤. | អនុបាតចំណេញធៀបនឹងមូលធន | ៤,៩៨ % |
| ៥. | អនុបាតគំលាតចំណេញដុល | ១៨,៣៦ % |
| ៦. | អនុបាតគំលាតចំណេញភាព | ៤៥,២៨ % |
| ៧. | អនុបាតលទ្ធភាពសងការប្រាក់ | ៦,៧៣ ដង |
| ៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៤២៩,១១ រៀល |
សូមអានរបាយការណ៍ត្រីមាសទី ១ ឆ្នំា ២០២១ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖