របាយការណ៍ប្រចាំត្រីមាសទី ១ ឆ្នាំ ២០២០
ក្នុងត្រីមាសទី១ ឆ្នំា២០២០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន៧១.៧០៧.៧៨១.០០០រៀល កើនជាងក្នុងត្រីមាសទី១ ឆ្នំា២០១៩ ចំនួន២.០៩៥.៩៥៣.០០០រៀល ស្មើនឹង៣,០១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៨២០.៣៩៥.០០០រៀល ថយចុះចំនួន៧.៨២៥.៦២៤.០០០រៀល ស្មើនឹង ៩០,៥១%។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៥៣.៩៥២.២៤៥.០០០រៀល ថយចុះចំនួន ១៨.៣១៣.៩៧៦.០០០រៀល ស្មើនឹង ១,៣៣% និងមូលធនសរុប មានចំនួន ៦៨៣.៣៤៥.២៣៥.០០០រៀល កើនឡើងចំនួន ៨២០.៣៩៥.០០០រៀល ស្មើនឹង ០,១២%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២០ មានដូចខាងក្រោម៖
| ១. | អនុបាតចរន្ត | ៣,១៩ ដង |
| ២. | អនុបាតចរន្តលឿន | ២,៩១ ដង |
| ៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០,០៦ % |
| ៤. | អនុបាតចំណេញធៀបនឹងមូលធន | ០,១២ % |
| ៥. | អនុបាតគំលាតចំណេញដុល | ១២,៧០ % |
| ៦. | អនុបាតគំលាតចំណេញភាព | ១,១៤ % |
| ៧. | អនុបាតលទ្ធភាពសងការប្រាក់ | ២,៩៦ ដង |
| ៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៩,៥៦ រៀល |
សូមអានរបាយការណ៍ត្រីមាសទី ១ ឆ្នំា ២០២០ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖