ដំណើរទស្សនកិច្ចសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នៅប្រទេសជប៉ុន

ទីក្រុងតូក្យូ ៖ នាវេលាម៉ោង ១០:៥០ នាទីព្រឹក ថ្ងៃចន្ទ ១៣ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅក្រសួងការបរទេសជប៉ុន ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងជាប្រធានក្រុមប្រឹក្សាភិបាល កសស ...

ដំណើរទស្សនកិច្ចសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នៅប្រទេសជប៉ុន

ទីក្រុងតូក្យូ ៖ នាវេលាម៉ោង ១០:៥០ នាទីព្រឹក ថ្ងៃចន្ទ ១៣ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅក្រសួងការបរទេសជប៉ុន ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងជាប្រធានក្រុមប្រឹក្សាភិបាល កសស អាណត្តិទី៩ និង ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំ សមាជិក នៃក្រុមប្រឹក្សាភិបាល កសស និងថ្នាក់ដឹកនាំ កសស ធ្វើដំណើរទស្សនកិច្ចសម្តែងការគួរសម និងចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ស្តីពីស្ថានភាពវិវត្តន៍ថ្មី និងការអភិវឌ្ឍរបស់ កសស ។  ក្នុងងឱកាសដ៍វិសេសវិសាលនេះ ឯកឧត្តមប្រធានគណៈប្រតិភូសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ តាមរយៈក្រសួងការបរទេស ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាលបានគាំទ្រ និងឧបត្ថម្ភ ផែ្នកជំនួយឥតសំណង កម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងកម្ចីសម្បទាន ដល់កម្ពុជា លើការអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យដឹកជញ្ជូន និងកំពង់ផែ ។ ជាពិសេស ការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស របស់កំពង់ផែក្រុងព្រះសីហនុ តាំងពីឆ្នាំ១៩៩៦ (ឆ្នាំនេះ ជាខួបលើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការ របស់ទីភ្នាក់ងារ JICA ចំពោះកំពង់ផែស្វយ័តក្រុងព្រះសីហនុ)

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក