ដំណើរទស្សនកិច្ចសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារ ជាមួយសាជីវកម្ម TOA (ក្រុមហ៊ុនសាងសង់) និងក្រុមហ៊ុន RAZEL (ក្រុមហ៊ុនវិស្វកម្ម) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ២:៣០ នាទីរសៀល ថ្ងៃអង្គារ ១២ កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសម និងបើកកិច្ចប្រជុំពិភាក្សាការងារជាមួយ សាជីវកម្ម TOA (ក្រុមហ៊ុនសាងសង់) ដឹកនាំដោយ លោក Katsuhisa Kimura នាយក នៃសាជីវកម្ម TOA នៃប្រទេសជប៉ុន និងក្រុមហ៊ុន RAZEL (ក្រុមហ៊ុនវិស្វកម្ម) ដឹកនាំដោយ លោក Gregoire SAIX អគ្គនាយក និងនាយកគ្រប់គ្រង នៃក្រុមហ៊ុន RAZEL នៃប្រទេសបារាំង។














