ពិធីអបអរសាទរ ការសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ចំនួន ៥០០ ធីអ៉ីយូ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៤:៤៥ នាទីរសៀល ថ្ងៃពុធ ៨ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅចំណតផែកុងតឺន័រ កសស លេខ ៧ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំប្រារព្ធពិធីអបអរសាទរ ការសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ចំនួន ៥០០ ធីអ៉ីយូ ក្រោមកិច្ចសហប្រតិបត្តិការរវាង កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែជាំងអ៉ីន ទីក្រុងអ៊ូស៉ី នៃសាធារណរដ្ឋប្រជាមានិត ចិន ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោក Du Xiaogang លេខាបក្សទីក្រុងអ៊ូស៉ី នៃសាធារណរដ្ឋប្រជាមានិត ចិន។ ពិធីអបអរសាទរនេះ បង្ហាញអំពីចំណុចចាប់ផ្តើម នៃកំណើនបរិមាណកុងតឺន័រឆ្លងកាត់ដែលមានសក្តានុពល ដែលជាសមិទ្ធផល នៃតំណរភ្ជាប់កំពង់ផែ រវាង កសស និងកំពង់ផែជាំងអ៉ីន ទីក្រុងអ៊ូស៉ី នៃសាធារណរដ្ឋប្រជាមានិត ចិន