ការអញ្ជើញចូលរួមក្នុង ពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ
ខេត្តព្រះសីហនុ ៖ នាថ្ងៃពុធ ៨ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅវិមានឯករាជ្យ ខេត្តព្រះសីហនុ លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងថ្នាក់ដឹកនាំ កសស ព្រមទាំង ក្រុមការងារ កសស បានអញ្ជើញចូលរួមក្នុង ពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប ១៣ ឆ្នាំ ដែលប្រព្រឹត្តឡើង ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ ពិធីនេះបានប្រព្រឹត្តឡើងនៅវិមានឯករាជ្យ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរ និងអង្គភាព ជាច្រើននៅក្នុងខេត្តព្រះសីហនុ