ដំណើរទស្សនកិច្ច គណៈប្រតិភូសភាប្រជាជនខេត្តអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃពុធ ២ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ លោក ថោង វីរ៉ូ អគ្គនាយករង ទទួលបន្ទុក រដ្ឋបាល-គ្រប់គ្រង តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមការងារ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច គណៈប្រតិភូសភាប្រជាជនខេត្តអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក TAO Minglun អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណង ស្វែងយល់ពី សក្តានុពល វឌ្ឍនភាព ប្រតិបត្តិការ និងការអភិវឌ្ឍ របស់ កសស














ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖
 
                         
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                            