កិច្ចប្រជុំក្រុមអនុវត្តន៍គម្រោងលើកទី ១០ (the 10th PIU) នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ២ រសៀល ថ្ងៃព្រហស្បតិ៍ ៦ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំក្រុមអនុវត្តន៍គម្រោងលើកទី ១០ (the 10th PIU) នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ (ដំណាក់កាលទី ៣) ជាមួយនឹងក្រុមការងារអ្នកជំនាញ JICA ដឹកនាំដោយ លោក KOICHI Miyake ប្រធានក្រុមការងារអ្នកជំនាញ JICA
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖