កិច្ចប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន Fuji Electric Co., Ltd.
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃពុធ ៥ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំធំ កសស លោក គឹម ហោ នាយក នៃនាយកដ្ឋាន គ្រឿងចក្រ និងយន្តសាស្ត្រអគ្គិសនី និងលោក អ៊ុក វណ្ណារ៉ា នាយក នៃនាយកដ្ឋាន បច្ចេកទេស-សម្ភារៈ តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមការងារ កសស បានបើកកិច្ចប្រជុំបន្ត (Follow-Up Meeting) ជាមួយ ក្រុមហ៊ុន Fuji Electric Co., Ltd. ដឹកនាំដោយ លោក Yoshiyuki Kido នាយកគ្រប់គ្រង នៃក្រុមហ៊ុន Fuji Electric E&C-Cambodia ស្តីពីនិន្នាការទីផ្សារកុងតឺន័រនាំចេញ និងនាំចូលរបស់ ប្រទេសកម្ពុជា និន្នាការបច្ចេកវិទ្យាថ្មីៗចុងក្រោយ សម្រាប់ប្រតិបត្តិការកុងតឺន័រ ស្ថានភាពនៃគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ និងទំនាក់ទំនងអាជីវកម្មរវាង កសស និងក្រុមហ៊ុន Fuji Electric Co., Ltd.។