កិច្ចប្រជុំពិភាក្សាការងារ ជាមួយ គណៈប្រតិភូ មជ្ឈមណ្ឌលធុរកិច្ចកម្ពុជា (ក្រុងចឹងចូវ) នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កិច្ចប្រជុំពិភាក្សាការងារ ជាមួយ គណៈប្រតិភូ មជ្ឈមណ្ឌលធុរកិច្ចកម្ពុជា (ក្រុងចឹងចូវ) នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ២:៣០ នាទី រសៀល ថ្ងៃពុធ ១៣ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយ គណៈប្រតិភូចំនួន ៥ រូប នៃ មជ្ឈមណ្ឌលធុរកិច្ចកម្ពុជា (ក្រុងចឹងចូវ) ដឹកនាំដោយ លោក Lin Daofei នាយកកិត្តិយស នៃ មជ្ឈមណ្ឌលធុរកិច្ចកម្ពុជា (ក្រុងចឹងចូវ) និងជាព្រឹទ្ធបុរស នៃសាលាដឹកនាំធុរកិច្ច Huashang ក្នុងគោលបំណង ផ្លាស់ប្តូរមតិយោបល់ ពង្រឹងការយល់ពីគ្នាទៅវិញទៅមក ពង្រឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគ រវាង កសស និងមជ្ឈមណ្ឌលធុរកិច្ចកម្ពុជា (ក្រុងចឹងចូវ)។
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖