ឯកឧត្តម លូ គឹមឈន់ និងថ្នាក់ដឹកនាំកំពង់ផែ បានចុះជួបសំណេះសំណាលជាមួយកងទ័ពជើងទឹករបស់ព្រះរាជាណាចក្រថៃ
នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំកំពង់ផែ បានចុះជួបសំណេះសំណាលជាមួយកងទ័ពជើងទឹករបស់ព្រះរាជាណាចក្រថៃ ដោយផ្ទាល់ដល់នាវាចម្បាំង ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។