នាវាទេសចរណ៍ ឈ្មោះ REGATTA សញ្ជាតិ MARSHALL ISLAND

នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៣៩៨ នាក់ (ស្រី ៨៤ នាក់) មាន ៣៩ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៦២៦ នាក់...

នាវាទេសចរណ៍ ឈ្មោះ REGATTA សញ្ជាតិ MARSHALL ISLAND

នាវាទេសចរណ៍ឈ្មោះ REGATTA សញ្ជាតិ MARSHALL  ISLAND នាវេលាម៉ោង ៧:៣០ នាទី ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ REGATTA សញ្ជាតិ MARSHALL  ISLAND ដែលមានប្រវែងបណ្តោយ ១៨០,៤៥ ម៉ែត្រ ប្រវែងទទឹង ២៥,៤៦ ម៉ែត្រ ជម្រៅ ៦,២ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៣៩៨ នាក់ (ស្រី ៨៤ នាក់) មាន ៣៩ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៦២៦ នាក់ (ស្រី ៣២៨ នាក់) មាន ២៧ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៣៨០ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៧:០០ នាទី នៅថ្ងៃដដែល។ 

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក