ដំណើរទស្សនកិច្ច ក្រុមហ៊ុន Trancy Logistics (Cambodia) Co.,Ltd. មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)៖ នាវេលាម៉ោង ២:៣០ នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៣ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំតូច កសស លោកស្រី ជ័យ សុគន្ធា នាយិកា នៃនាយកដ្ឋានទីផ្សារ កសស និងលោក ថៃ ម៉េងលី នាយក នៃនាយកដ្ឋានប្រតិបត្តិការទីលានកុងតឺន័រ តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមការងារ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច ក្រុមហ៊ុន Trancy Logistics (Cambodia) Co.,Ltd. ដឹកនាំដោយ លោក Honda Marmoru អភិបាល ក្រុមហ៊ុន និងលោក Nobuhiro Nakamura អភិបាល ក្រុមហ៊ុន ដើម្បីស្វែងយល់ពីវឌ្ឍនភាព សក្តានុពល ប្រតិបត្តិការ និងការអភិវឌ្ឍរបស់ កសស
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖