ពិធីស្វាគមន៍ដំណើរមកដល់ នៃនាវាទី២ ប្រចាំសប្តាហ៍ របស់ក្រុមហ៊ុននាវា EVERGREEN VTS SERVICE មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៣:៣០ នាទីរសៀល ថ្ងៃអង្គារ ១០ រោច ខែចេត្រ ឆ្នាំរោង សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅចំណតផែ កសស លេខ ៦ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ បញ្ជាការនាវា EVER CORE នៃក្រុមហ៊ុននាវា EVERGREEN VTS SERVICE ធ្វើដំណើរមកកាន់ កសស ។ នេះគឺជាការធ្វើដំណើរ នៃនាវាទី២ ប្រចាំសប្តាហ៍ របស់ក្រុមហ៊ុននាវា EVERGREEN VTS SERVICE មកកាន់ កសស ហើយក៏បង្ហាញអំពីភាពរីកចម្រើន នៃការតភ្ជាប់ការដឹកជញ្ជូនតាមសមុទ្ររបស់ កសស ជាមួយបណ្តាក្រុមហ៊ុននាវា
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖