កិច្ចប្រជុំចាប់ផ្តើម ស្តីពីការសិក្សាផែនការលំអិត នៃ គម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឍមណ្ឌលភស្តុភារកម្មថ្នាក់តំបន់
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ២ រសៀល ថ្ងៃអង្គារ ១០ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំចាប់ផ្តើមជាមួយក្រុមបេសកកម្មទីភ្នាក់ងារ JICA ដែលដឹកនាំដោយលោក Mr. SANJO Akihito អគ្គនាយក នាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ទីស្នាក់ការ JICA ប្រចាំទីក្រុងតូក្សូ អំពីការសិក្សាផែនការលំអិត នៃគម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឍមណ្ឌលភស្តុភារកម្មថ្នាក់តំបន់
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖