ដំណើរទស្សនកិច្ចសម្តែងការគួរសមរបស់ ក្រុមហ៊ុន Evergreen Shipping Services (Cambodia) Co., Ltd. មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នៅវេលាម៉ោង ២ រសៀល ថ្ងៃពុធ ៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Pan Shih Ming អ្នកតំណាង ក្រុមហ៊ុន Evergreen Shipping Services (Cambodia) Co., Ltd. ស្តីពីប្រតិបត្តិការសក្តានុពល វឌ្ឍនភាព និងការអភិវឌ្ឍរបស់ កសស និងការបន្ថែមនាវាកុងតឹន័រ របស់ក្រុមហ៊ុន Evergreen Shipping Services (Cambodia) Co., Ltd នៅ កសស
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖