ដំណើរទស្សនកិច្ចរបស់ មន្រ្តីជាន់ខ្ពស់ការិយាល័យ JICA Cambodia និងទីស្នាក់ការកណ្តាល JICA ទីក្រុងតូក្សូ មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១១ ព្រឹក ថ្ងៃពុធ ៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច លោក ANZO Hiroshi មកពីការិយាល័យ JICA Cambodia និងមន្រ្តីជាន់ខ្ពស់ ២ រូប មកពី ទីស្នាក់ការកណ្តាល JICA ទីក្រុងត្ុក្សូ ក្នុងគោលបំណងស្វែងយល់ពីវឌ្ឍនភាពគម្រោងសាងសង់ចំណតកុងតឺន័រថ្មី-ជំហានទី១ និងការអភិវឌ្ឍ នៃតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ (តសព)
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖