កិច្ចប្រជុំពិភាក្សាស្តីគំនូរប្លង់លំអិត និងសេចក្តីព្រាងឯកសារដេញថ្លៃ របស់កញ្ចប់ទី១ ទី២ និងទី៣
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នៅវេលាម៉ោង ១១:០០ នាទីព្រឹក ថ្ងៃអង្គារ ៦ កើត ខែផល្កុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានជួបពីភាក្សាការងារជាមួយក្រុមទីប្រឹក្សា Nippon Koei-Oriental Consultants Oriental JV ដឹកនាំដោយលោក KIMURA Kentaro ស្តីពីគំនូរប្លង់លំអិត និងសេចក្តីព្រាងឯកសារដេញថ្លៃសម្រាប់កញ្ចប់ទី១: ការងារសាងស់ង់ចំណតផែកុងតឺថ្មីកំពង់ផែក្រុងព្រះសីហនុ-ជំហានទី២ និងទី៣, កញ្ចប់ទី២: ការងារលទ្ធកម្មគ្រឿងចក្រលើកដាក់ទំនិញធុនធ្ងន់, និងកញ្ចប់ទី៣: ការងារលទ្ធកម្មនាវាសណ្តោងនិងនាវាដឹកកណ្ណធារ