ពិព័រណ៍ទេសចរណ៍ វប្បធម៍ និងពាណិជ្ជកម្ម នៅខេត្តព្រះសីហនុ
នាថ្ងៃចន្ទ ១៤ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៥ នៅទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លោក ថោង វីរ៉ូ អគ្គនាយករង ទទួលបន្ទុក រដ្ឋបាល-គ្រប់គ្រង តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងថ្នាក់ដឹកនាំ កសស បានអញ្ជើញចូលរួម ពិព័រណ៍ទេសចរណ៍ វប្បធម៍ និងពាណិជ្ជកម្ម ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ នៅក្នុង ពិព័រណ៍ទេសចរណ៍ វប្បធម៍ និងពាណិជ្ជកម្ម ដែលរៀបចំឡើងសម្រាប់រយៈពេល ៥ ថ្ងៃ (២៧-៣១ មករា ២០២៥) នេះ កសស បានដាក់បង្ហាញ និងផ្សព្វផ្សាយព័ត៌មានស្តីពីសក្តានុពល វឌ្ឍនភាព និងការអភិវឌ្ឍរបស់ កសស រួមទាំងការចូលរួមចំណែករបស់ កសស ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការដឹកញ្ជូន និងភស្តុភារ ជាពិសេសសមិទ្ធិផលនៃការសម្រេចបានដ៏វិសេសវិសាល នៃកុងតឺន័រឆ្លងកាត់ កសស ចំនួន ១ លាន ធីអ៉ីយូ ក្នុងឆ្នាំ ២០២៤
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖