គ្រឿងចក្រលើកដាក់កុងតឺន័រ ប្រភេទ QC ចំនួន ២ គ្រឿង និងប្រភេទ RTG ចំនួន ៦ គ្រឿង ត្រូវបានដឹកជញ្ជូនពីប្រទេសជប៉ុន មកដល់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាពេលព្រឹក ថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទ QC ចំនួន ២ គ្រឿង និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទ RTG ចំនួន ៦ គ្រឿង ត្រូវបាន ...

គ្រឿងចក្រលើកដាក់កុងតឺន័រ ប្រភេទ QC ចំនួន ២ គ្រឿង និងប្រភេទ RTG ចំនួន ៦ គ្រឿង ត្រូវបានដឹកជញ្ជូនពីប្រទេសជប៉ុន មកដល់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាពេលព្រឹក ថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទ QC ចំនួន ២ គ្រឿង និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទ RTG ចំនួន ៦ គ្រឿង ត្រូវបានដឹកជញ្ជូនពីរោងចក្រ Oita ប្រទេសជប៉ុន មកដល់ ចំណតផែកុងតឺន័រថ្មីប្រវែង ២៥៣ ម៉ែត្រ របស់ កសស ប្រកបដោយសុវត្ថិភាព។ គ្រឿងចក្រថ្មីៗទាំងអស់នេះ ត្រូវបានផ្គត់ផ្គង់ ដោយក្រុមហ៊ុនជប៉ុន MITSUI E&S Co., Ltd ។ ការបំពាក់គ្រឿងចក្រថ្មីៗទាំងនេះ គឺដើម្បីបង្កើនសមត្ថភាពរបស់ កសស ក្នុងការឆ្លើយតបទៅនឹងកំណើននៃតម្រូវការ ក្នុងការលើកដាក់ផ្ទេរ-ផ្ទុកកុងតឺន័រ ក្នុងបរិបទការអភិវឌ្ឍ និងភាពរីកចំរើន នៃសេដ្ឋកិច្ចកម្ពុជា

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក