ការអញ្ជើញ​ចុះ​នាំយក​អំណោយ​និង​ថវិការ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​

​ឯកឧត្តម យន្ត មីន និង​ឯកឧត្តម លូ គឹមឈន់ បាន​អញ្ជើញ​ចុះ​នាំយក​អំណោយ​និង​ថវិការ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​

ការអញ្ជើញ​ចុះ​នាំយក​អំណោយ​និង​ថវិការ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​

​កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែ​ឧសភា​២០១៦​ម្សិលមិញ​នេះ ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​បាន​រង​ការខូចខាត​និង​មាន​ដើមឈើ​បាក់​រលំ​មាន​ផ្គរ​រន្ទះ និង​ខ្យល់​ខ្លាំង​នៅ​តាម​បណ្តា​ឃុំ​ចំនួន​០៣​ក្នុង​ស្រុក​ព្រៃនប់ ដូចជា​ឃំ​ុ​វាលរេញ​និង​ឃំ​ុ​ព្រៃនប់ ឃុំ​អណ្តូង​ថ្ម ។ បន្ទាប់ពី​បាន​ទទួលដំណឹង​ហើយ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ ឧសភា ២០១៦​នេះ ក្នុងនាម​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ឯកឧត្តម លូ គឹមឈន់ រួមទាំង ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ចុះ​នាំយក​អំណោយ​និង​ថវិការ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​ខាងលើ ៕​

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក