កិច្ចប្រជុំពិភាក្សាការងារ ស្តីពីគម្រោងស្នើសុំនាវាសិក្សាវាស់ស្ទង់ជលធារសាស្ត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)។
នាវេលាម៉ោង ១០ ព្រឹក ថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំធំ កសស លោក ទី សាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេស តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក និងប្រតិភូជប៉ុន ស្តីពីគម្រោងស្នើសុំនាវាសិក្សាវាស់ស្ទង់ជលធារសាស្ត្រ