ឯកឧត្តម ម៉ាង សុីណេត អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍វត្តមានរបស់ នាវាទេសចរណ៍ Doulos Hope សញ្ជាតិ Malta
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នាវេលាម៉ោង ០៨:០០ ព្រឹក ថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង សុីណេត អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍វត្តមានរបស់ នាវាទេសចរណ៍ Doulos Hope សញ្ជាតិ Malta ( ជានាវារបស់អង្គការ GBA SHIPS ) ដែលមាននាវិកសរុបចំនួន ៩១នាក់ ស្រី ៣៩នាក់ មាន ៣០សញ្ជាតិ ចេញដំណេីរមកពីប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ(ផែចាស់)ដោយសុវត្ថិភាព ក្នុងគោលបំណងធ្វេីការចែករំលែកចំណេះដឹងថ្មី ការផ្តល់ជំនួយសប្បុរសធម៌ដល់អ្នកខ្វះខាត លេីកកំពស់គុណតម្លៃសន្តិភាព និងការបង្កេីតវប្បធម៌នៃការស្ម័គ្រចិត្តដេីម្បីជួយដល់ប្រជាជននៅក្នុងសហគមន៍ នាវានេះចូលចតរយ:ពេល២៥ថ្ងៃ នឹងចាកចេញទៅវិញនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឆ្ពោះទៅប្រទេសវៀតណាម
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖