នាវាទេសចរណ៍០១គ្រឿង ឈ្មោះ NORWEGIAN JEWEL សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២៩៤.១៣ម៉ែត្រ ទទឹង៣២.២០ម៉ែត្រ ចេញដំណេីរមកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នៅវេលាម៉ោង ០៦:០០ ព្រឹក ថ្ងៃសៅរ៍ ៦កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នាវាទេសចរណ៍០១គ្រឿង ឈ្មោះ NORWEGIAN JEWEL សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២៩៤.១៣ម៉ែត្រ ទទឹង៣២.២០ម៉ែត្រ ចេញដំណេីរមកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ(ផែពហុបំណង)ដោយសុវត្ថិភាព ដែលមាននាវិកសរុបចំនួន ១០៤០នាក់ ស្រី ២៣០នាក់ មាន ៥៤សញ្ជាតិ និងមានភ្ញៀវទេសចរសរុបចំនួន ១៨០៣នាក់ ស្រី ៣០នាក់ មាន ៥៧សញ្ជាតិ ( សញ្ជាតិដែលមានភ្ញៀវច្រេីនជាងគេគឺសហរដ្ឋអាមេរិក ១១៣៧នាក់, កាណាដា១០៦នាក់ ) ក្នុងគោលបំណងមកទេសចរក្នុងប្រទេសកម្ពុជារយៈពេល១ថ្ងៃ( ក្នុងខេត្តព្រះសីហនុ) នាវានេះនឹងចាកចេញទៅវិញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧.០០នាទីឆ្ពោះទៅប្រទេសថៃ
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖