ថ្នាក់ដឹកនាំ នៃអង្គភាពគ្រប់គ្រងគម្រោង (PMU) តំណាងឱ្យ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំកិច្ចប្រជុំប្រចាំខែ មិថុនា ស្ដីពីវឌ្ឍនភាព
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នាវេលាម៉ោង ៩ព្រឹក ថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំធំ កសស ថ្នាក់ដឹកនាំ នៃអង្គភាពគ្រប់គ្រងគម្រោង (PMU) តំណាងឱ្យ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំកិច្ចប្រជុំប្រចាំខែ មិថុនា ស្ដីពីវឌ្ឍនភាព និងសុវត្ថិភាព នៃការអនុវត្ត គម្រោងកែសម្រួលផែច្រាំងទំនិញទូទៅ ជាចំណតផែកុងតឺន័រ ប្រវែង ២៥៣ ម៉ែត្រ ជាមួយក្រុមហ៊ុនសាងសង់ TOA Corporation និងក្រុុមហ៊ុនទីប្រឹក្សា NK-OCG JV ។ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៣នេះ វឌ្ឍនភាពការងារ សម្រេចបាន ៦,៧០% នៃផែនការគ្រោងទុក
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖