ថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច គណៈប្រតិភូ នៃអាជ្ញាធរអធិការកិច្ចរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ ឯកឧត្តម បណ្ឌិត Khamphanh Phommathath
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នៅវេលាម៉ោង ២:៣០ នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៥ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច គណៈប្រតិភូ នៃអាជ្ញាធរអធិការកិច្ចរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ ឯកឧត្តម បណ្ឌិត Khamphanh Phommathath ប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ នៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងស្វែងយល់អំពីសក្តានុពល វឌ្ឍនភាព និងការអភិវឌ្ឍរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖