ថ្នាក់ដឹកនាំ កសស បានទស្សនកិច្ចសិក្សាចំណតផែ Eatern Sea Laem Chabang Terminal Co., Ltd (ESCO) និងសិក្សាប្រព័ន្ធស្វ័យប្រវត្តិកម្មប្រតិបត្តិការចំណតផែ
កំពង់ផែឡេមឆាបាង ប្រទេសថៃឡង់តិ៍ នៅព្រឹក ថ្ងៃសៅរ៍ ៤ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសបំពេញបេសកកម្មការងារនៅបរទេស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដឹកនាំគណៈប្រតិភូនៃសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ កសស បានទស្សនកិច្ចសិក្សាចំណតផែ Eatern Sea Laem Chabang Terminal Co., Ltd (ESCO) និងសិក្សាប្រព័ន្ធស្វ័យប្រវត្តិកម្មប្រតិបត្តិការចំណតផែ ។ ចំណតផែ ESCO ជាភាគហ៊ុនរបស់ក្រុមហ៊ុន Kamigumi និង អាជ្ញាធរកំពង់ផែសឹង្ហបុរី (PSA) ។ ចំណតផែ ESCO ប្រវែង ៣០០ម ជម្រៅទឹក -១៤ម សមត្ថភាព ៦០០ ០០០TEUs/១ឆ្នាំ ដោយបំពាក់គ្រឿងចក្រប្រភេទ Q/C ៤ គ្រឿង, RTG ១០គ្រឿង, Reach Stacker ៣គ្រឿង និង Prime Mover ២៧គ្រឿង ។ នៅឆ្នាំ២០២២ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ ប្រមាណ ៥៩០ ០០០TEUs
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖