ក្រុមការងារនាយកដ្ឋានទីផ្សារ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃមន្ទីរពាណិជ្ជកម្មតំបន់ស្វយ័តជនជាតិជាំងក្វាងសុី នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ កសស ក្នុងគោលបំណងសិក្សាអំពីសក្តានុពលរបស់ កសស សម្រាប់គាំទ្រដល់ពាណិជ្ជកម្មទ្វេភាគី
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នៅវេលាម៉ោង ១០ព្រឹក ថ្ងៃសោរ៍ ១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៣ ក្រុមការងារនាយកដ្ឋានទីផ្សារ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃមន្ទីរពាណិជ្ជកម្មតំបន់ស្វយ័តជនជាតិជាំងក្វាងសុី នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ កសស ក្នុងគោលបំណងសិក្សាអំពីសក្តានុពលរបស់ កសស សម្រាប់គាំទ្រដល់ពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគ រវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន (ខេត្តក្វាងសុី)
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖