កំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមទាំងថ្នាក់ដឹកនាំ កសស បានអញ្ជើញទទួលស្វាគមន៍វត្តមាន នាវាទេសចរណ៍ Seabourn Encore ដែលបានធ្វើដំណើរមកពីប្រទេសថៃ មកចូលចតនៅ កសស (កម្ពុជា) និងធ្វើដំណើរបន្តទៅកាន់ប្រទេសវៀតណាម
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នៅម៉ោង ៧ ព្រឹក ថ្ងៃព្រហស្បតិ៍ ៧ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក ម៉ាង សុីណេត អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ថោង វីរ៉ូ អគ្គនាយករង ទទួលបន្ទុករដ្ឋបាល-គ្រប់គ្រង តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមទាំងថ្នាក់ដឹកនាំ កសស បានអញ្ជើញទទួលស្វាគមន៍វត្តមាន នាវាទេសចរណ៍ Seabourn Encore ដែលបានធ្វើដំណើរមកពីប្រទេសថៃ មកចូលចតនៅ កសស (កម្ពុជា) និងធ្វើដំណើរបន្តទៅកាន់ប្រទេសវៀតណាម ។ នាវាទេសចរណ៍នេះ មាននាវិកចំនួន ៤៣២ នាក់ (ស្ត្រី ៩៣ នាក់) ដែលមាន ៥០ សញ្ជាតិ និងភ្ញៀវចំនួន ៣៩៥ នាក់ (ស្ត្រី ២០០ នាក់) ដែលមាន ៣២ សញ្ជាតិ ដែលភាគច្រើនជាសញ្ជាតិអាមេរិកាំង អង់គ្លេស និងអូស្ត្រាលី ។ នេះជាលើកដំបូង នៃការចូលចត របស់នាវាទេសចរណ៍ នៅ កសស (កម្ពុជា) បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីការស្រាកស្រាននៃការឆ្លងរីករាលដាល ជម្ងឺកូវីដ១៩ តាមរយៈភាពជោគជ័យក្នុងយុទ្ធនាការចាក់វ៉ាក់សាំងក្នុងប្រទេសកម្ពុជា
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖