ចូលរួមអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ ដែលប្រារព្វធ្វើឡើងនៅទីលានតេជោ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩ ដល់ ១១ ខែធ្នូ ឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំស្តង់ពិព័រណ៏ស្តីពី វឌ្ឍនភាព និងផែនការអភិវឌ្ឍន៍នៅពេលអនាគតរបស់ កសស
ដើម្បីចូលរួមអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ ដែលប្រារព្វធ្វើឡើងនៅទីលានតេជោ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩ ដល់ ១១ ខែធ្នូ ឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំស្តង់ពិព័រណ៏ស្តីពី វឌ្ឍនភាព និងផែនការអភិវឌ្ឍន៍នៅពេលអនាគតរបស់ កសស ។ កសស ពិតជាមានមោទនភាព និងមហាកិត្តិយសយ៉ាងក្រៃលែងដែលស្តង់ពិព័រណ៏ របស់យើងបានទទួលការចាប់អារម្មណ៍ចូលទស្សនាពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមជូនដោយការអត្ថាធិប្បាយយ៉ាងក្បោះក្បាយរបស់ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្តីពីសក្តានុពល វឌ្ឍនភាព និងផែនការអភិវឌ្ឍន៍នៅពេលអនាគតរបស់ កសស ដែលចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។