ការបើកវគ្គបណ្តុះបណ្តាល វិនិយោគិនក្នុងវិស័យមូលបត្រ ស្តីពី “យុទ្ធសាស្ត្រក្នុងការវិនិយោគ និងការជំរុញការជួញដូរមូលបត្រ”
នៅវេលាម៉ោង ៩ ព្រឹក ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបើកវគ្គបណ្តុះបណ្តាល វិនិយោគិនក្នុងវិស័យមូលបត្រ ស្តីពី “យុទ្ធសាស្ត្រក្នុងការវិនិយោគ និងការជំរុញការជួញដូរមូលបត្រ” នៅសាលប្រជុំធំ កសស ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និងលោក ថោង វីរ៉ូ អគ្គនាយករង ទទួលបន្ទុករដ្ឋបាល-គ្រប់គ្រង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖