កិច្ចប្រជុំចុងក្រោយនៃបេសកកម្មវាយតម្លៃរបស់ JICA សម្រាប់គម្រោងពង្រីកចំណតផែកុងតែន័រទឹកជ្រៅថ្មី-ជំហានទី២ និងជំហានទី៣
នៅថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៣:០០រសៀល នៅសាលប្រជុំធំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង ថ្នាក់ដឹកនាំ កសស បានចូលរួមកិច្ចប្រជុំចុងក្រោយនៃបេសកកម្មវាយតម្លៃរបស់ JICA សម្រាប់គម្រោងពង្រីកចំណតផែកុងតែន័រទឹកជ្រៅថ្មី-ជំហានទី២ និងជំហានទី៣ ដែលដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ និងការចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងJICA ប្រចាំទីក្រុងតូក្យូ និង JICA ប្រចាំប្រទេសកម្ពុជា ។
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖