ការចុះហត្ថលេខាលើកំណត់ហេតុអង្គប្រជុំ ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការ នូវគម្រោងសហប្រតិបត្តិការបច្ចេកទេសស្តីពី “គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រង និង ប្រតិបត្តិការចំណតផែកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ-ជំហានទី៣”
នាម៉ោង ១០ ព្រឹក ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២, ឯកឧត្តម លូ គឹមឈន់, ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង លោកស្រី Kamei Haruko ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ប្រចាំប្រទេសកម្ពុជា បានចុះហត្ថលេខាលើកំណត់ហេតុអង្គប្រជុំ ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការ នូវគម្រោងសហប្រតិបត្តិការបច្ចេកទេសស្តីពី “គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រង និង ប្រតិបត្តិការចំណតផែកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ-ជំហានទី៣”។ គម្រោងនេះមានរយៈពេល ៤ ឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមអនុវត្តន៍នៅខែ ឧសភា ឆ្នាំ២០២២ ខាងមុខនេះ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ដោយសុទិដ្ឋិនិយមថា គម្រោងអភិវឌ្ឍន៍សមត្ថភាពកំពង់ផែ-ជំហានទី៣ នេះ នឹងរួមចំណែកធ្វើឱ្យប្រសើរឡើង នូវការអភិវឌ្ឍន៍វិស័យកំពង់ផែ និង ពង្រឹងភាពប្រកួតប្រជែងរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖