កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី ៤ ឆ្នាំ ២០២១ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)

នៅវេលាម៉ោង ៧:០០ ព្រឺកថ្ងៃសុក្រ ១ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១  ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បាន​រៀបចំ​កិច្ចប្រជុំ​មហាសន្និបាតភាគហ៊ុនិក លើកទី ៤ ឆ្នាំ ២០២១ របស់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ...

កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី ៤ ឆ្នាំ ២០២១ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)

នៅវេលាម៉ោង ៧:០០ ព្រឺកថ្ងៃសុក្រ ១ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១  ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បាន​រៀបចំ​កិច្ចប្រជុំ​មហាសន្និបាតភាគហ៊ុនិក លើកទី ៤ ឆ្នាំ ២០២១ របស់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ដើម្បី​រាយការណ៍​ពីលទ្ធផល​ការងារអាជីវកម្ម ហិរញ្ញវត្ថុឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ ព្រមទាំង​បោះឆ្នោត​ជ្រើសរើស​អភិបាលឯករាជ្យមួយរូប និង​អភិបាល​មិនប្រតិបត្តិតំណាង​ភាគហ៊ុនិកឯកជនមួយរូប នៅសាលប្រជុំធំ ជាន់ទី២ នៃអគាររដ្ឋបាល​កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយ​មាន​ការចូលរួម​ពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើន ព្រមទាំងភាគហ៊ុនិករបស់ កសស ជាច្រើនរូបទៀត តាមរយៈប្រព័ន្ធ Zoom (Online Conference) ដែលលទ្ធផលៈ​សមាសភាព​ក្រុមប្រឹក្សា​ភិបាលកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រាប់អាណត្តិទី ៨ រួមមាន៖

១. ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក
២. ឯកឧត្តម ស៊ុយ សាន តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន
៣. ឯកឧត្តម ផាន់ ផល្លា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៤. ឯកឧត្តម សុខ សុភ័ក្រ្ក តំណាងក្រសួងពាណិជ្ជកម្ម
៥. លោក ហ៊ុន មុន្នីវណ្ណ អភិបាលឯករាជ្យ                               
5. Mr. KUME Hidetoshi អភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន
៧. លោក លូ លីខេង តំណាងនិយោជិត ក.ស. ស.

ទាញយក Agenda: AGENDA PAS 4th GSM 25.June.2021.pdf

Image  Image  Image  Image  Image  Image  Image  Image  Image  Image  Image  Image  Image

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក