នាវាទេសចរណ៍ឈ្មោះ Norwegian Jewel ដែលជានាវាទី ២៨ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ ព្រឹក មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Norwegian Jewel ដែលជានាវាទី ២៨ មកពីកំពង់ផែ Laem Chabang ប្រទេសថៃចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរចំនួន ២.៤៥៣ នាក់ (ស្រី ១.៣២៤ នាក់) និងនាវិកចំនួន ១.០៧៦ នាក់ (ស្រី ២៦២ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៨:០០ ល្ងាចថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែ Phu My ប្រទេសវៀតណាម ។