កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ទូរទស្សន៍ និងអ្នកកាសែត “ODA Press Tour” ដែលរៀបចំដោយទីភ្នាក់ងារ JICA
នៅម៉ោង ១១:១៥ ព្រឹក ថ្ងៃព្រហស្បតិ៍ ៨ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម បានផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ទូរទស្សន៍ និងអ្នកកាសែត “ODA Press Tour” ដែលរៀបចំដោយទីភ្នាក់ងារ JICA ដើម្បីចុះស្វែងយល់អំពីដំណើរការអភិវឌ្ឍន៍ កំពង់ផែក្រុងព្រះសីហនុ ដែលប្រើប្រាស់ហិរញ្ញប្បទានសម្បទានរបស់ជប៉ុន ជាពិសេសការអភិវឌ្ឍន៍ចំណតផែពហុបំណងកំពង់ផែក្រុងព្រះសីហនុ ។