នាវាទេសចរណ៍ឈ្មោះ Seven Seas Navigator មកពីកំពង់ផែ Ho Chi Minh ប្រទេសវៀតណាម
នៅថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៦:០០ ព្រឹកមាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Seven Seas Navigator ដែលជានាវាទី ២៣ មកពីកំពង់ផែ Ho Chi Minh ប្រទេសវៀតណាម ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ៤៥៧ នាក់ (ស្រី ២៣៦ នាក់) និងនាវិកចំនួន ៣៧៣ នាក់ (ស្រី ៨៦ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២០:០០ ល្ងាចថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែ Bangkok ប្រទេសថៃ ។