ពីធីអបអរសាទទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៨
នារសៀលថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ នៅកំពង់ស្វយ័តក្រុងព្រះសីហនុ បានរៀបចំពីធីអបអរសាទទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៨ ក្រោមអធិបតីភាព ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក និងលោកជំទាវ ជ្រា ពៅ បានមានប្រសាសន៏សំណេះសំណាលជាមួយបងប្អូន បុគ្គលិក កម្មករ នារីកំពង់ផែ។ ក្រោមប្រធានបទ "លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស" ។ ក្នុងគោលបំណងរំលឹកពីការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តន៏ សិទ្ធិស្មើគ្នារវាងបុរស និងស្ត្រី។