លោកវរនាវីឯក YOSHIYUKI NAKAGANA នៃកងកម្លាំងស្វ័យការពារជប៉ុន និងសហការី ចូលជួបសម្ដែងការគួរសម
ថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម និងថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍លោកវរនាវីឯក YOSHIYUKI NAKAGANA មេបញ្ជាការហ្វឹកហ្វឺនអង្គភាពលេខ១ នៃកងកម្លាំងស្វ័យការពារជប៉ុន និងសហការី ចូលជួបសម្ដែងការគួរសម ។