កិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាប ដើម្បីសិក្សាពីសម្បទារបស់កំពង់ផែ
នាវាលាម៉ោង ០៤:០០ នាទីរសៀលថ្ងៃពុធ ៤កើត ខែស្រាពណ៌ ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាប ដើម្បីសិក្សាពីសម្បទារបស់កំពង់ផែស្វយ័តក្រុមព្រះសីហនុ ។