កិច្ចប្រជុំចាប់ផ្ដើម ដំណាក់កាលទី២ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងារគ្រប់គ្រង
វេលាម៉ោង ៣:៣០ រសៀល ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានរៀបចំកិច្ចប្រជុំចាប់ផ្ដើម (Kick-off Meeting) នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងារគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតេន័រនៅកំពង់ផែក្រុងព្រះសីហនុ ដំណាក់កាលទី២ (The Project for Capacity Development on Container Terminal Management and Operation in Sihanoukville Port Phase 2) ដែលដឹកនាំដោយ Mr. Akira KOYAMA ។